• ខ្មែរ
  • EN

អំពីរដ្ឋមន្ត្រី

ឯកឧត្តម ជា វ៉ាន់ដេត

ជីវប្រវត្តិសង្ខេប

ថ្ងៃខែឆ្នាំកំណើត

ថ្ងៃទី០២ ខែសីហា ឆ្នាំ១៩៧១

ទីកន្លែងកំណើត

ភូមិឈើកាច់ ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង

ព័ត៌មានគ្រួសារ

រៀបអាពាហ៍ពិពាហ៍ មានបុត្រីចំនួន ១ នាក់

ប្រវត្តិការសិក្សា
  • ២០១៦ ៖ បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធុរកិច្ច (Executive Master of Business Administration- EMBA) ពីសាកលវិទ្យាល័យ Nanyang (Nanyang Technological University-NTU) ប្រទេសសិង្ហបុរី
  • ១៩៩៧ ៖ បណ្ឌិតវិទ្យាសាស្រ្តសេដ្ឋកិច្ច ពីប្រទេសរុស្ស៊ី
  • ១៩៩៤ ៖ បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច ពីប្រទេសរុស្ស៊ី
  • ភាសាបរទេស ៖ អង់គ្លេស និងរុស្សី
ប្រវត្តិការងារ
  • ២០២០-បច្ចុប្បន្ន ៖ រដ្ឋមន្រ្តី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
  • ២០១៨-បច្ចុប្បន្ន ៖ តំណាងរាស្រ្តមណ្ឌលខេត្តតាកែវ និងជាប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នីតិកាលទី៦ នៃរដ្ឋសភា
  • ២០១៧-២០១៨ ៖ តំណាងរាស្រ្តមណ្ឌលខេត្តតាកែវ នីតិកាលទី៥ នៃរដ្ឋសភា
  • ២០១៣-២០១៧ ៖ ទីប្រឹក្សារាជរដ្ឋាភិបាល
  • ២០១៧ ៖ ប្រធានក្រុមការងាររៀបចំសៀវភៅស ស្ដីពីស្ថានការណ៍នយោបាយនៅកម្ពុជា “ការពង្រឹងនីតិរដ្ឋ និងដំណើរការលទ្ធិប្រជាធិបតេយ្យ”
  • ២០១៣-២០១៤ ៖ ប្រធានក្រុមការងារតាក់តែងការស្រាយបំភ្លឺរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី ចំពោះ “របាយការណ៍រួម ស្ដីពីការរៀបចំការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាឆ្នាំ២០១៣” របស់សម្ព័ន្ធកំណែទម្រង់ ការបោះឆ្នោត
  • ២០១៣ ៖ ប្រធានក្រុមការងារតាក់តែងសៀវភៅសរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី ស្ដីពីការបោះឆ្នោតសកលជ្រើសរើសតាំងតំណាងរាស្រ្ត នីតិកាលទី៥ នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៣
  • ២០១៣ ៖ ស្ថាបនិកសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ
  • ២០០៩-២០១០ ៖ ប្រធានក្រុមការងារបកប្រែសាលដីការឿងក្ដីប្រាសាទព្រះវិហាររបស់តុលាការយុត្តិធម៌អន្តរជាតិ(ឡាអេ) ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ មកជាភាសាខ្មែរ ដើម្បីបោះពុម្ពផ្សព្វផ្សាយ
  • ២០០៨-២០១៥ ៖ ប្រធានក្រុមការងារប្រាសាទព្រះវិហារប្រចាំការក្នុងប្រទេស (នៅពេល សម្តេចវិបុលបញ្ញា សុខ អាន ចេញទៅបំពេញបេសកកម្មអំពីបញ្ហាប្រាសាទព្រះវិហារនៅក្រៅប្រទេស)
  • ២០០៨-២០១៣ ៖ ទីប្រឹក្សាឯកឧត្ដម សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី
  • ២០០៥-២០០៨ ៖ សមាជិកក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា អាណត្តិទី១
  • ២០០៤-២០០៨ ៖ ទីប្រឹក្សា និងជានាយកខុទ្ទកាល័យឯកឧត្ដម សុខ អានឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី
  • ២០០២-២០០៨ ៖ សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា ហៅកាត់ថា “កម្ពុជា រី” អាណត្តិទី១ និងអាណត្តិទី២
  • ២០០១-២០០៤ ៖ អនុប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃទីស្ដីការគណៈរដ្ឋមន្រ្តី
  • ១៩៩៩-២០០១ ៖ ប្រធានការិយាល័យសេដ្ឋកិច្ច នៃនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃទីស្ដីការគណៈរដ្ឋមន្រ្តី
  • ១៩៩៧-២០០៤ ៖ ក្រុមជំនួយការឯកឧត្ដម សុខ អាន សហរដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី
  • ១៩៩៧-២០០២ ៖ សាស្រ្តាចារ្យនៅសាកលវិទ្យាល័យន័រតុន និងសាកលវិទ្យាល័យពុទ្ធិសាស្រ្ត។