• ខ្មែរ
  • EN

សិក្ខា​សាលា​ស្ដី​ពី​​ «ការ​ផ្ដល់​ការ​អនុញ្ញាត​បំពេញ​ប្រតិបត្តិ​ការ​លើ​វិស័យ​បច្ចេក​វិទ្យា​គមនាគមន៍ ​និង​ព័ត៌មាន​»

រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួង ឯកឧត្ដម កាន ច័ន្ទមេត្តា ​រដ្ឋ​លេខា​ធិការ​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​អនុ​ក្រឹត្យ​ស្ដី​ពី​ «ការ​ផ្ដល់​ការ​អនុញ្ញាត​បំពេញ​ប្រតិបត្តិ​ការ​លើ​វិស័យ​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌​មា​ន​»​។

ឯកឧត្ដម កាន ច័ន្ទមេត្តា ​រដ្ឋ​លេខា​ធិការ​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍

នៅក្នុងអនុក្រឹត្យនេះមានគោលបំណងដើម្បីធានាការគ្រប់គ្រងឧស្សាហកម្ម​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ និង​គណនេយ្យ​ភាព​ ធានា​ និង​លើក​ទឹក​ចិត្ត​ការ​ប្រមូល​ផ្តុំ​ប្រតិបត្តិ​ការ​លើ​វិស័យ​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ ក្នុង​ន័យ​ជំរុញ​នវា​នុវត្តន៍​ កំណើន​សេដ្ឋ​កិច្ច​ និង​ការ​កៀរ​គរ​ចំណូល​ថវិកា​ជាតិ​ និង​ធានា​សន្តិសុខ​និង​សុវត្ថិភាព​របស់​ប្រជាជន​។​

គោលដៅសំខាន់ៗរបស់អនុក្រឹត្យនេះមានចំនួនពីរ៖
 ១. លក្ខខណ្ឌ និងនីតិវិធីនៃការផ្តល់ ការព្យួរ ការផ្ទេរ និងការដកហូត​ការ​អនុញ្ញាត​បំពេញ​ប្រតិបត្តិ​ការ​លើ​វិស័យ​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​
២. ការត្រួតពិនិត្យ និងការតាមដាន​ការ​អនុវត្ត​លិខិត​អនុញ្ញាត ​វិញ្ញាបន​បត្រ​ និង​អាជ្ញា​បណ្ណ​។​


 

Related Post