• ខ្មែរ
  • EN

ឯកឧត្ដម ឯក វណ្ណឌី​ បាន​អញ្ជើញ​ដឹក​នាំ​គណៈ​ប្រតិភូ​ក្រសួង​ ប.ទ ទៅ​បំពេញ​ទស្សនៈ​កិច្ច​សិក្សា​នៅ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្ដម ​ឯក ​វណ្ណឌី​ រដ្ឋ​លេ​ខា​ធិការ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ បាន​អញ្ជើញ​ដឹក​នាំ​គណៈ​ប្រតិភូ​ក្រសួង​ ប.ទ​ ទៅ​បំពេញ​ទស្សនៈ​កិច្ច​សិក្សា​ស្ដី​ពី​ “ការ​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​អេឡិច​ត្រូនិច​ផ្នែក​ប្រៃសណីយ៍”​ នៅ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ ចាប់​ពី​ថ្ងៃ​ទី២០​ ដល់​ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០១៧។​

ដំណើរ​ទស្សន​កិច្ច​នេះ​ គឺ​ឆ្លើយ​តប​តាម​ស្មារតី​ការ​អនុវត្ត​ខ្លឹម​សារ​នៃ​កិច្ច​ព្រម​ព្រៀង​សហ​ប្រតិបត្តិការ​ក្នុង​វិស័យ​ប្រៃ​សណីយ៍​ រវាង​ក្រសួង​ប្រៃសណីយ៍​ និង​ទូ​រគមនាគមន៍​នៃ​ព្រះ​រា​ជា​ណាចក្រកម្ពុជា​ ជាមួយ​ប្រៃសណីយ៍​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី​ក្នុង​វិស័យ​នេះ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ និង​ចូល​រួម​សិក្សា​បន្ថែម​ពី​ភាព​រីក​ចម្រើន​និង​ការ​អភិវឌ្ឍ​នា​ពេល​បច្ចុប្បន្ន​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ក្នុង​វិស័យ​ប្រៃសណីយ៍​ ជាពិសេសក្នុង​ផ្នែក​ពាណិជ្ជកម្មអេឡិច​ត្រូនិច។ នៅក្នុងដំណើរ​ទស្សនៈកិច្ចនេះ គណៈប្រតិភូក្រសួងប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ នឹង​ជួប​ប្រជុំ​ទ្វេភាគីជាមួយ​ថ្នាក់​ដឹកនាំ​របស់​ប្រៃសណីយ៍រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ និង​ក្រុមហ៊ុន​ប្រៃសណីយ៍​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ព្រម​ទាំង​ទស្សនៈ​កិច្ច​នៅ​ស្នាក់​ការ​កណ្ដាល​ក្រុមហ៊ុន​ Yule​, រដ្ឋ​បាល​ប្រៃសណីយ៍​ទីក្រុង​ Shanghai​, និង​រដ្ឋបាល​ប្រៃសណីយ៍​ខេត្ត​ Jiangsu​ ផង​ដែរ​៕​

 

Related Post