• ខ្មែរ
  • EN

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានទទួលប័ណ្ណសរសើរពីប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ)

នាព្រឹកថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ លោកជំទាវ ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការ តំណាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រទ្បាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ។

នៅក្នុងពិធីនោះផងដែរ លោកជំទាវរដ្ឋលេខាធិការ តំណាងក្រសួង និងក្នុងនាមជាសមាជិក គ.ជ.ប.ជ ក៏បានទទួលនូវប័ណ្ណសរសើរ ពីសម្តេចក្រទ្បាហោម ក្នុងការជួយប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស៕

Related Post