• ខ្មែរ
  • EN

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រតិបត្តិ​ករ​ទូរស័ព្ទ​អំពី​កម្មវិធី​ស្វែងរក​ ​និង​កំណត់​រោគសញ្ញា​ជំងឺ​កូ​វី​ដ​១​៩​ ​តាម​ប្រព័ន្ធ​ទូរស័ព្ទ​

​រាជធានី​ភ្នំពេញ​៖​ ​នា​ព្រឹក​ថ្ងៃសុក្រ​ ​៣​រោច​ ​ខែចេត្រ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​១​០​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ទាំងអស់​នៅ​កម្ពុជា​។​ ​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ស្វែងរក​ ​និង​កំណត់​រោគសញ្ញា​ជំងឺ​កូ​វី​ដ​១​៩​ ​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ ​និង​ជំរុញ​ថ្នាក់​ដឹកនាំ​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ទាំងអស់​ឱ្យ​ចូលរួម​។​

ឯកឧត្ដម​រដ្ឋមន្ត្រី​ ​បាន​ជម្រាប​ជូន​ថា​ ​ដោយមាន​កិច្ច​សហការ​រវាង​ក្រសួងសុខាភិបាល​ ​និង​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បង្កើត​កម្មវិធី​គ្រប់គ្រង​ការ​ហៅ​ចូល​ទូរស័ព្ទ​ទាន់​ហេតុការណ៍​អំពី​ជំងឺ​កូ​វី​ដ​ ​១​៩​ ​ដើម្បី​បំពេញ​តួនាទី​បន្ថែម​ឱ្យ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​លេខ​ ​១​១​៥​ ​ក្នុង​ករណី​មាន​ចំនួន​ការ​ហៅ​ចូល​ច្រើន​ក្នុង​ពេល​តែមួយ​លើស​បរិមាណ​ដែល​អាច​ទទួលការ​ហៅ​ចូល​បាន​។​ ​កម្មវិធី​នេះ​នឹង​ប្រើ​សារ​ស​ម្លេ​ង​ដើម្បី​ធ្វើការ​ឆ្លើយតប​ដោយស្វ័យប្រវត្តិ​ ​និង​អន្តរ​កម្ម​ (​Interact​i​v​e​ ​Conversation​) ​ទៅតាម​ស្ថានភាព​សុខភាព​របស់​អ្នកទូរស័ព្ទ​ចូល​ថា​ “​អាច​ជា​ករណី​សង្ស័យ​អ្នកមាន​ផ្ទុក​មេរោគ​កូ​វី​ដ​ ​១​៩​” ​ឬទេ​ ​ទៅតាម​រោគសញ្ញា​ដែល​កំណត់​ដោយ​ក្រសួងសុខាភិបាល​ ​និង​អង្គការសុខភាព​ពិភពលោក​។​ ​ក្នុង​ករណី​អ្នកទូរស័ព្ទ​ចូល​មាន​ករណី​សង្ស័យ​ថា​អាច​ផ្ទុក​មេរោគ​កូ​វី​ដ​ ​១​៩​ ​បុគ្គលិក​ក្រសួងសុខាភិបាល​នឹង​ធ្វើ​ការទាក់ទង​ទៅវិញ​ដើម្បី​ស្វែងយល់​បន្ថែម​ឈាន​ទៅ​ចាត់វិធានការ​បាន​ទាន់ពេល​វេលា​។​

​នៅ​ជំហាន​បន្ទាប់​ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ដាក់​ចេញ​ឱ្យ​ប្រើប្រាស់​ដោយ​ឥត​គិតថ្លៃ​នូវ​កម្មវិធី​ផ្តល់​ព័ត៌មាន​ទាន់​ហេតុការណ៍​ (​Cam​alert​) ​និង​កម្មវិធី​ឆ្លើយតប​វៃ​ឆ្លាត​ដោយស្វ័យប្រវត្តិ​តាម​ប្រភេទ​សំណួរ​ (​Chat​bo​t​) ​ផង​ដែរ​។​

​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ​គំនិតច្នៃប្រឌិត​របស់​មន្ត្រី​ក្រសួង​ ​និង​ថ្លែង​អំណរគុណ​ដល់​ប្រតិបត្តិ​ករ​ទាំងអស់​ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​និង​ជំងឺ​កូ​វី​ដ​ ​១​៩​៕

Related Post