• ខ្មែរ
  • EN

​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ភិ​បាល​មូលនិធិ​ ​នៃ​ការ​កសាង​សមត្ថភាព​ ​និង​ការស្រាវជ្រាវ​ ​និង​ការ​អភិវឌ្ឍ​ ​លើ​វិ​ស័យ​ទូរគមនាគមន៍​ ​និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (​មូលនិធិ​ ​ស​.​អ​. – CBR​D​ ​Fund​) ​លើក​ទី​១​៦​

​រាជធានី​ភ្នំពេញ​៖​ ​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ ​១​៤​រោច​ ​ខែ​បុស្ស​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៣​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​មូលនិធិ​នៃ​ការ​កសាង​សមត្ថភាព​ ​និង​ការស្រាវជ្រាវ​ ​និង​ការ​អភិវឌ្ឍ​លើ​វិ​ស័យ​ទូរគមនាគមន៍​ ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​(​មូលនិធិ​ ​ស​.​អ​.- CBR​D​ ​Fund​) ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ភិ​បាល​មូលនិធិ​ ​ស​.​អ​. ​លើក​ទី​១​៦​ ​ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​របៀបវារៈ​ស្តីពី​៖​

(​១​). ​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ (​មូលនិធិ​ ​ស​.​អ​. – CBR​D​ ​Fund​) ​ប្រចាំ​ឆ្នាំ​២​០​១​៨​-​២​០​១​៩​

(​២​). ​របាយការណ៍​ស្តីពី​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​ផែនការ​ (​មូលនិធិ​ ​ស​.​អ​. – CBR​D​ ​Fund​) ​ឆ្នាំ​២​០​១​៩​ ​និង​២​០​២​០​

(​៣​). ​របាយការណ៍​សកម្មភាព​ការងារ​ ​របស់​លេខាធិការដ្ឋាន​ ​របស់​មូលនិធិ​ ​ស​.​អ​. ​ឆ្នាំ​២​០​១​៩​ ​និង​ផែនការ​ការងារ​ឆ្នាំ​២​០​២​០​

(​៤​). ​សំណើ​សុំ​អនុម័ត​សេចក្តីព្រាង​ថវិកា​លេខាធិការដ្ឋាន​ ​របស់​មូលនិធិ​ ​ស​.​អ​. ​ឆ្នាំ​២​០​២​០​៕

Related Post