• ខ្មែរ
  • EN

​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​រៀបចំ​ការប្រឡងប្រជែង​ជ្រើសរើស​និស្សិត​និង​មន្ត្រី​រាជការ​ស៊ីវិល​ឱ្យ​ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​ ​ឆ្នាំ​២​០​១​៩​ ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​

​រាជធានី​ភ្នំពេញ​៖​ ​នា​ថ្ងៃអាទិត្យ​ ​១​១​រោច​ ​ខែ​មិគសិរ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​២​២​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​មន្ត្រី​រាជការ​ស៊ីវិល​ឱ្យ​ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​ ​ឆ្នាំ​២​០​១​៩​ ​ក្របខ័ណ្ឌ​”​ក​” ​ចំនួន​ ​៣​០​កន្លែង​ ​ដោយមាន​បេក្ខជន​ចូលរួម​ប្រឡង​សរុប​ ​៥​១​៦​នាក់​ ​លើ​ជំនាញ​សំខាន់​ៗ​ចំនួន​៣​ផ្សេងគ្នា​ ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ ​គឺ​ចំណេះ​ដឹង​ទូទៅ​ ​ភាសា​អង់គ្លេស​ ​និង​ព័ត៌មាន​វិទ្យា​។​

​ក្នុង​ពេល​បើក​ដំណើរការ​ប្រឡង​ ​ឯកឧត្តម​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​រដ្ឋលេខាធិការ​និង​ជា​ប្រធានគណៈកម្មការ​រៀបចំ​ការប្រឡងប្រជែង​ជ្រើសរើស​និស្សិត​និង​មន្ត្រី​រាជការ​ស៊ីវិល​ឱ្យ​ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​សម្រាប់​ឆ្នាំ​២​០​១​៩​ ​បាន​មានប្រសាសន៍ថា​ ​នេះ​ជា​លើកទីមួយ​ហើយ​ ​ដែល​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​រៀបចំ​ការប្រឡងប្រជែង​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ ​ទំ​នេី​ប​ប​ង្កេី​ន​បាន​ប្រសិទ្ធ​ភាព​ ​គុណភាព​ ​និង​តម្លា​ភាព​ក្នុង​ការ​ជ្រើសរើស​មន្ត្រី​ថ្មី​ប្រកបដោយ​សមត្ថភាព​ពិតប្រាកដ​ ​ដែល​នឹង​ក្លាយទៅជា​កម្លាំង​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​ជាតិ​ ​ជាពិសេស​វិស័​យ​បច្ចេកវិទ្យា​ ​គមនាគមន៍​និង​ព័ត៌មាន​ (​I​C​T​) ​។​ ​ការ​ប្រឡង​នេះ​ជា​បទពិសោធន៍​ដ៏​ល្អ​រ​មួយ​ដោយ​បាន​ប្រើប្រាស់​ប្រព័ន្ធ​កុំព្យូទ័រ​ ​ដែល​មាន​តំណាង​ក្រសួង​មុខងារ​សាធារណៈ​ចូលរួម​ប្រកបដោយ​ប្រសិទ្ធិភាព​ ​និង​តម្លា​ភាព​។​

​ឯកឧត្តម​រដ្ឋលេខាធិការ​ ​ក៏បាន​ក្រើន​រំលឹក​ដល់​បេក្ខជន​ទាំងអស់​ឱ្យ​ខិត​ខំធ្វើ​កិច្ចការ​ប្រឡង​របស់​ខ្លួន​ ឱ្យ​អស់ពី​សមត្ថភាព​ ​ជាពិសេស​ត្រូវធ្វើ​បាន​គ្រប់​មុខវិជ្ជា​ ​តាម​វិញ្ញាសា​រ​ ​ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ប្រឡង​ ​បន្ថែម​ពី​នេះ​ទៀត​ ​ឯកឧត្តម​ ​បាន​ជូនពរ​បេក្ខជន​ដែល​ចូលរួម​ប្រឡង​ថ្ងៃនេះ​ឱ្យ​ទទួល​បាន​ជោគជ័យ​និង​សំណាងល្អ​៕

Related Post