• ខ្មែរ
  • EN

​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​កម្ពុជា​ ​និង​ក្រសួង​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​នៃ​សា​ធា​រៈ​រដ្ឋ​កូរ៉េ​ ​បាន​ចុះ​អនុ​ស្ស​រណ​:​យោគ​យល់គ្នា​លើ​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស​័​យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​

​ទីក្រុង​ប៊ូ​សាន​ ​សាធារណរដ្ឋ​កូរ៉េ​៖​ ​នា​ថ្ងៃអង្គារ​ ​១​៥​រោច​ ​ខែ​កត្តិក​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៦​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​១​៩​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​និង​ឯកឧត្តម​ C​h​o​i​ K​i​young​ ​រដ្ឋមន្ត្រី​ក្រសួង​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​កូរ៉េ​ ​បាន​ចុះ​អនុស្សរណៈ​យោគ​យល់គ្នា​លើ​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស័យ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ (​I​C​T​) ​។​

*​គូស​បញ្ជាក់​ផង​ដែរ​ ​សាធារណរដ្ឋ​កូរ៉េ​ ​គឺជា​ប្រទេស​មួយ​ដែល​នាំមុខ​គេ​លើ​វិ​ស័យ​ ​I​C​T​ ​នៅ​លើ​ពិភពលោក​។​ ​អនុ​ស្ស​រណ​:​យោគ​យល់គ្នា​នេះ​នឹង​ពង្រឹង​លើ​កិច្ច​សហប្រតិបត្តិការ​មួយ​ចំនួនជា​មួយ​សាធារណរដ្ឋ​កូរ៉េ​ ​លើ​ផ្នែក​កសាង​គោល​នយោបាយ​ ​និង​បទដ្ឋាន​គតិយុត្ត​ ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ ​ការ​ពង្រឹង​ប្រព័ន្ធ​គមនាគមន៍​ ​បច្ចេកវិទ្យា​គមនាគមន៍​ជំនាន់​បន្ទាប់​(5​G​) ​ផែនការ​នៃ​ការ​គ្រប់គ្រង​វិសាលគម​ន៍ហ្វ្រេ​កង់​វិទ្យុ​ ​ផែនការ​នៃ​ប​ម្រែ​ប​ម្រួ​ល​ឌី​ជី​ថល​ ​សន្តិសុខ​ព័ត៌មាន​វិទ្យា​ វិ​ស​័​យ​ព័ត៌មាន​វិទ្យា​សម្រាប់​ឧស្សាហកម្ម​ ​ហត្ថលេខា​ឌី​ជី​ថល​ អុី​ន​ធឺ​ណិ​ត​នៃ​វត្ថុ​ ​បញ្ញា​សិប្បនិម្មិត​ ​Big​ ​Data​ ​ជាដើម​។​ល​។​ ​ហើយ​យ​កិច្ច​សហប្រតិបត្តិការ​នេះ​ ​នឹង​ជួយ​ជំរុញ​ល្បឿន​នៃ​ការ​ត្រៀម​ខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​និង​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី​៤​.​០​ ​នា​ពេល​ខាងមុខ​។​

​នា​ឱកាស​នៃ​ដំណើរ​បេសកកម្ម​នោះ​ដែរ​ ​គណ​:​ប្រតិភូ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​កម្ពុជា​ ​បាន​ទស្សនា​ពិព័រណ៍​ទីក្រុង​ឆ្លាត​វ័យ​ ​អា​ស៊ាន​-​កូរ៉េ​ ​ឆ្នាំ​២​០​១​៩​ ​ដើម្បី​ស្វែងយល់​ពី​វឌ្ឍនភាព​នៃ​ការរៀបចំ​ទីក្រុង​ឆ្លាតវៃ​នៃ​បណ្តា​ប្រទេស​អា​ស៊ាន​ ​និង​សាធារណរដ្ឋ​កូរ៉េ​ ​ផង​ដែរ​៕

Related Post