• ខ្មែរ
  • EN

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​អញ្ជើញ​ចូលរួម​ក្នុង​សន្និសីទ​វិទ្យុគមនាគមន៍​ពិភពលោក​២​០​១​៩​ ​នៅ​ប្រទេស​អេហ្ស៊ីប

​ប្រទេស​អេ​ហ្ស៊ីប​៖​ ​នា​ថ្ងៃសុក្រ​ ​១​១​រោច​ ​ខែ​កត្តិក​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​២​២​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​១​៩​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ចូលរួម​ក្នុង​សន្និសីទ​វិទ្យុគមនាគមន៍​ពិភពលោក​២​០​១​៩​ “ ​World​ ​Radio​communication​ ​Conference​ 2019 ​ឬ​ ​W​RC-19” ​នៅ​ទីក្រុង​ S​harm​ ​E​I​ ​She​i​k​h​ ​ប្រទេស​អេ​ហ្ស៊ីប​។​

​សន្និសីទ​នេះ​រៀបចំ​ឡើង​រៀងរាល់​៤​ឆ្នាំ​ម្តង​ ​ដោយមាន​ការចូលរួម​ពី​ប្រតិភូ​តំណាង​រដ្ឋ​ជា​សមាជិក​ទាំង​១​៩​៣​ ​អ្នក​សង្កេតការណ៍​ពី​វិ​ស័​យ​ឯកជន​ ​អង្គការ​អន្តរជាតិ​ ​និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត​ ​ក្នុង​គោលបំណង​សំខាន់​ៗ​ដូចជា​៖​

(​១​).​រៀបចំ​គោល​នយោបាយ​រួម​សម្រាប់​អាណត្តិ​បួន​ឆ្នាំ​បន្ត​ទៀត​

(​២​).​កែ​សម្រួល​បទ​ប្បញ្ញត្តិ​វិទ្យុ​ ​និង​ផែន​ការរៀបចំ​បែងចែក​ហ្វ្រេ​កង់​ស៍

(​៣​).​ដោះស្រាយបញ្ហា​ផ្សេងៗ​ ​ស្តីពី​វិទ្យុគមនាគមន៍​ទូទាំង​ពិភពលោក​

(​៤​).​ពិភាក្សា​ជាមួយ​ក្រុមប្រឹក្សា​ភិ​បាល​ស្តីពី​បទ​ប្បញ្ញត្តិ​វិទ្យុគមនាគមន៍​ ​និង​ពិនិត្យមើល​សកម្មភាព​ផ្សេងទៀត​របស់​ការិយាល័យ​វិទ្យុគមនាគមន៍​

​និង​(​៥​).​ពិនិត្យ​ ​និង​ពិភាក្សា​លើ​លទ្ធផល​នៃ​ក្រុម​ប្រជុំ​ត្រៀម​ទាំង​៦​តំបន់​របស់​ ​W​RC-19 ​និង​ផែនការ​សកម្មភាព​សម្រាប់​អនុវត្តន៍​នា​ពេល​អនាគត​។​

​នា​ឱកាស​នោះ​ដែរ​ ​គណ​:​ប្រតិភូ​ក្រសួង​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​H​ou​l​in​ ​Z​H​A​O ​អគ្គលេខាធិការ​នៃ​សហភាព​ទូរគមនាគមន៍​អន្តរជាតិ​ ​និង​តំណាង​សមាគម​ន៍​G​S​MA​ ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​គ្នា​ផង​ដែរ​៕

Related Post