• ខ្មែរ
  • EN

​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​អញ្ជើញ​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាក្ខន្ធ​ខួប​អនុ​ស្សា​វ​រី​យ៍​លើក​ទី​៦​៦​ ​នៃ​ទិវា​បុណ្យ​ឯករាជ្យជាតិ​ ​នៅ​ខាងមុខ​វិមានឯករាជ្យ​ ​រាជធានី​ភ្នំពេញ​

​រាជធានី​ភ្នំពេញ​៖​ ​រសៀល​ថ្ងៃសុក្រ​ ​១​២​កើត​ ​ខែ​កត្តិក​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​០​៨​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​១​៩​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ព្រមទាំង​ថ្នាក់​ដឹកនាំ​ ​និង​មន្ត្រី​រាជការ​គ្រប់ជាន់ថ្នាក់​ ​បាន​អញ្ជើញ​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាក្ខន្ធ​ខួប​អនុ​ស្សា​វ​រី​យ៍​លើក​ទី​៦​៦​ ​នៃ​ទិវា​បុណ្យ​ឯករាជ្យជាតិ​ (​០​៩​ ​វិច្ឆិកា​ ​១​៩​៥​៣​ ​ដល់​ ​០​៩​ ​វិច្ឆិកា​ ​២​០​១​៩​) ​នៅ​​វិមានឯករាជ្យ​ ​និង​បាន​គោរព​ថ្វាយ​កម្រង​ផ្កា​ដល់​ដួង​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា​ព្រះបាទ​សម្តេច​ ​ព្រះ​នរោត្តម​ ​សី​ហ​នុ ​ព្រះ​មហា​វីរ​ក្សត្រ​ ​ព្រះវ​រ​រាជបិតា​ ​ឯករាជ្យ​ ​បូរណភាពទឹកដី​ ​និង​ឯករាជ្យជាតិ​ខ្មែរ​ “​ព្រះ​បរម​រត​ន​កោដ្ឋ​” ​ដែល​បាន​បូជា​អស់កម្លាំង​កាយ​ចិត្ត​ទាមទារ​យក​ឯករាជ្យ​ដល់​ព្រះរាជាណាចក្រកម្ពុជា​នៃ​យើង​៕

Related Post