• ខ្មែរ
  • EN

​ឯកឧត្តម​រដ្ឋលេខាធិការ​ ​ជា​ ​មានិត​ ​ដឹកនាំ​ប្រតិភូ​ក្រសួង​ចូលរួម​កិច្ចប្រជុំ​ ​G​S​MA​ ​Mobile​ 360- ​Digital​ ​So​c​i​e​tie​s ​នៅ​ទីក្រុង​កូឡា​ឡាំ​ពួរ​ ​ប្រទេស​ម៉ាឡេស៊ី​

​ប្រទេស​ម៉ាឡេស៊ី​៖​ ​ថ្ងៃអង្គារ​ ​១​១​រោច​ ​ខែ​ភទ្របទ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៤​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​១​៩​ ​ឯកឧត្តមរដ្ឋលេខាធិការ​ ​ជា​ ​មានិត​ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​ដឹកនាំ​ប្រតិភូ​ក្រសួង​ចូលរួម​កិច្ចប្រជុំ​ ​G​S​MA​ ​Mobile​ 360- ​Digital​ ​So​c​i​e​tie​s ​ដែល​ប្រព្រឹត្តទៅ​ពី​ថ្ងៃ​ទី​២​៤​-​២​៦​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីក្រុង​កូឡា​ឡាំ​ពួរ​ ​ប្រទេស​ម៉ាឡេស៊ី​។​

​គោលបំណង​នៃ​កិច្ចប្រជុំ​នេះ​ ​គឺ​ដើម្បី​សិក្សា​ស្វែងយល់​ពី​ធាតុផ្សំ​នានា​នា​ក្នុង​ការ​បង្កើត​សង្គម​ឌី​ជី​ថល​ដោយ​ជោគជ័យ​ ​និង​ធ្វើការវិភាគ​ទៅលើ​សកម្មភាព​ដែល​ត្រូវធ្វើ​ ​ដើម្បី​ធ្វើ​អោយ​សេដ្ឋកិច្ច​វិវត្ត​ទៅតាម​គោលដៅ​នៃ​សង្គម​ឌី​ជី​ថល​។​

​ព្រឹត្តិការណ៍​នេះ​ផ្តោត​លើ​រង្វាស់​សំខាន់​ៗ​នៃ​សង្គម​ឌី​ជី​ថល​ ​ក្នុង​នោះ​រួម​មាន​ ​ពលរដ្ឋ​ឌី​ជី​ថល​ ​ពាណិជ្ជកម្ម​ឌី​ជី​ថល​ ​អត្តសញ្ញាណ​ឌី​ជី​ថល​ ​បែបផែន​ជីវិត​និង​ការ​តភ្ជាប់​ឌី​ជី​ថល​ ​និង​អំពី​យន្ត​ការដែល​ការ​អភិវឌ្ឍ​នៃ​វិ​ស​័​យ​ទាំងនោះ​ ​អាច​នាំ​អត្ថប្រយោជន៍​មកដល់​សង្គម​ទាំងមូល​។​ ​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ ​មាន​ការចូលរួម​ពី​វាគ្មិន​ ​និង​អ្នកជំនាញ​ ​ពី​ខាង​ក្រសួង​ស្ថាប័ន​ វិ​ស័យ​ឯកជន​ ​និង​ភាគី​ពាក់ព័ន្ធ​នានា​ ​ក្នុង​ការ​ធ្វើ​ការពិភាក្សា​វែកញែក​លើ​បញ្ហា​ប្រឈម​នានា​ ​និង​ស្វែងរក​លើ​ដំណោះស្រាយ​គន្លឹះ​ ​ដើម្បី​ពន្លឿន​ការផ្លាស់ប្តូរ​ឌី​ជី​ថល​នៅ​ក្នុង​តំបន់​៕

Related Post