• ខ្មែរ
  • EN

​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ប្រធាន​នាយកដ្ឋាន​ឧស្សាហកម្ម​ ​ន​វា​នុ​វត្ត​ន៍ ​និង​សហគ្រិន​ភាព​នៃ​សាលាក្រុង​ ​No​v​os​i​b​i​rsk ​ប្រទេស​រុស្ស៊ី

​រាជធានី​ភ្នំពេញ​៖​ ​រសៀល​ថ្ងៃពុធ​ ​០​២​រោច​ ​ខែ​ជេស្ឋ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៩​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​រដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ ​Ale​x​and​e​r ​L​y​u​l​ko ​ប្រធាន​នាយកដ្ឋាន​ឧស្សាហកម្ម​ ​ន​វា​នុ​វត្ត​ន៍ ​និង​សហគ្រិន​ភាព​នៃ​សាលាក្រុង​ ​No​v​os​i​b​i​rsk ​ប្រទេស​រុស្ស៊ី ​ដើម្បី​ស្វែងយល់​ពី​សក្តានុពល​នៃ​ប្រទេស​កម្ពុជា​ ​និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ​ ​ពិសេស​រវាង​ក្រុង​ ​No​v​os​i​b​i​rsk ​និង​ខេត្ត​-​ក្រុង​ ​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​។​

​នា​ឱកាស​ជំនួប​នេះ​ដែរ​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​បាន​រំលឹក​ពី​ទំនាក់ទំនង​រវាងប្រទេស​យើង​ទាំងពីរ​​​ដែល​មាន​ជា​យូរយារណាស់មកហើយ​ ​និង​បាន​ជម្រាប​ជូន​ពី​អាទិភាព​នានា​ដែល​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​បាន​នឹង​កំពុង​អនុវត្តន៍​។​ 

​លោក​ ​Ale​x​and​e​r ​L​y​u​l​ko ​បាន​កោតសរសើរ​ពី​ការ​រីក​ចម្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ពិសេស​កម្លាំង​យុវជន​ដែល​មាន​ច្រើន​នៅក្នុងចំណោម​ប្រជាជន​របស់​កម្ពុជា​ ​ហើយ​លោក​បាន​ជម្រាប​ជូន​ ​នូវ​សក្តានុពល​នៃ​ទីក្រុង​ ​No​v​os​i​b​i​rsk ​ដែល​ជា​ទីក្រុង​មួយ​ដែល​មាន​ភាព​ល្បីល្បាញ​ផ្នែក​វិទ្យាសាស្ត្រ​ ​ស្រាវជ្រាវ​ ​អប់រំ​ ​ឧស្សាហកម្ម​ ​ផង​ដែរ​។​ ​លើស​ពី​នេះ​ទៀត​ ​លោក​ ​Ale​x​and​e​r ​L​y​u​l​ko ​ក៏បាន​បង្ហាញ​នូវ​ចំណាប់អារម្មណ៍​ ​ក្នុង​ការ​ជួយ​ដល់​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ផ្នែក​ ​ព័ត៌មាន​វិទ្យា​ (​IT​) ​និង​មានបំណង​អញ្ជើញ​ប្រតិភូ​កម្ពុជា​ ​ទៅ​ទស្សនកិច្ច​នៅ​ទីក្រុង​ ​No​v​os​i​b​i​rsk ​នៅ​ពេល​ខាងមុខ​ផង​ដែរ​៕​

Related Post