• ខ្មែរ
  • EN

​ឯកឧត្ដម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុម​ការងារ​រៀបចំ​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​

ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

     ​រាជធានី​ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃ​ច័ន្ទ ​០​៦​កើត​ ​ខែ​ផល្គុន​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​១​១​ ​ខែ​មីនា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​រដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុម​ការងារ​រៀបចំ​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​។​

​     គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​មាន​គោលបំណង​ជ​ម្រុ​ញ​ ​និង​លើក​ក​ម្ពស់​ការ​អភិវឌ្ឍ​រដ្ឋាភិបាល​ឌី​ជី​ថល​នៅ​កម្ពុជា​ ​ទាំង​ថ្នាក់​ជាតិ​ ​និង​ថ្នាក់ក្រោម​ជាតិ​ ​ប្រកបដោយ​គុណភាព​ ​សុវត្ថិភាព​ ​និង​និរន្តរភាព​ ​ហើយ​មាន​គោលដៅ​សំខាន់​ ​៣​គឺ​

(​១​).​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​ ​និង​កិច្ច​សហការ​រវាង​ក្រសួង​ស្ថាប័នរដ្ឋ​ វិ​ស័យ​ឯកជន​ ​និង​ប្រជាពលរដ្ឋ​ ​តាមរយៈ​ការប្រើប្រាស់​សេវា​ឌី​ជី​ថល​

(​២​).​ពង្រឹង​គុណភាព​ ​ប្រសិទ្ធ​ភាព​ ​និង​និរន្តរភាព​នៃ​សេវា​រដ្ឋាភិបាល​ឌី​ជី​ថល​ ​និង​

(​៣​).​បង្កើន​សមត្ថភាព​ឌី​ជី​ថល​ ​និង​ន​វា​នុ​វត្ត​ន៍​៕​

Related Post