• ខ្មែរ
  • EN

​​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អនុញ្ញាត​ឲ្យ​ក្រុម​និស្សិត​ជ័យ​លា​ភី​អាហារូបករណ៍​រដ្ឋាភិបាល​នូ​វែ​ល​ហ្សេ​ឡង់​ ​ឆ្នាំ​២​០​១​៩​ ​ថ្នាក់បណ្ឌិត​ ​និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ​ចូល​ជួប​សម្តែង​ការគួរសម​ ​នៅ​ទីស្ដីការ​ក្រសួង​

​​​​          រាជធានី​ភ្នំពេញ​៖​​ព្រឹក​ថ្ងៃ​ច័ន្ទ ​០​៨​រោច​ ​ខែ​បុស្ស​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៨​ ​ខែ​មករា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្ដម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​បាន​អនុញ្ញាត​ឲ្យ​ក្រុម​និស្សិត​ជ័យ​លា​ភី​អាហារូបករណ៍​រដ្ឋាភិបាល​នូ​វែ​ល​ហ្សេ​ឡង់​ (​New​ ​Zeal​and​ ​Scholarship​) ​ឆ្នាំ​២​០​១​៩​ ​ថ្នាក់បណ្ឌិត​ ​និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ​សរុប​ចំនួន​ ​១​៨​រូប​(​ស្រី​ ​១​៣​រូប​) ​ដែល​នឹង​ត្រូវ​ចេញដំណើរ​ទៅ​បន្ត​ការសិក្សា​ថ្នាក់បណ្ឌិត​ ​និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​តាម​សាកលវិទ្យាល័យ​ផ្សេងៗ​នៅ​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​ ​នា​ចុងខែ​មករា​ ​ឆ្នាំ​២​០​១​៩​ ​ខាងមុខ​ ​ចូល​ជួប​សម្តែង​ការគួរសម​។​

ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
 
          ​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​សម្តែង​ការ​ស្វាគមន៍​ដល់​និស្សិត​ជ័យ​លា​ភី​អាហារូបករណ៍​ទាំងអស់​ ​ព្រមទាំង​ផ្តល់​ជា​អនុសាសន៍​ណែនាំ​នូវ​ចំណេះ​ដឹង​ល្អ​ៗ​ ​ព្រមទាំង​ចែករំលែក​នូវ​បទពិសោធន៍​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការសិក្សា​នៅ​ក្រៅ​ប្រទេស​។​ ​ក្រៅពី​នេះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ផ្តាំផ្ញើ​ដល់​ក្រុម​និស្សិត​ទាំងអស់​ពាំ​នាំ​ផ្សព្វផ្សាយ​បទពិសោធន៍​ការងារ​ ​ទំនៀមទំលាប់​ ​ប្រពៃណី​ ​វប្បធម៌​ល្អ​ៗ​ពី​ប្រទេស​កម្ពុជា​ ​និង​ត្រូវ​យកចិត្តទុកដាក់​សិក្សា​ពី​ទំនៀមទម្លាប់​ ​ប្រពៃណី​ ​វប្បធម៌​ ​និង​ច្បាប់​ផ្សេងៗ​របស់​ប្រទេស​គេ​ ពិ​សេ​សត្រូវ​យកចិត្តទុកដាក់​រៀនសូត្រ​ ​គោរពវិន័យ​ ​និង​បទបញ្ជា​ផ្សេងៗ​របស់​ ​សាកលវិទ្យាល័យ​ដែល​កំពុង​សិក្សា​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ក៏បាន​លើកឡើង​អំពី​សាវ​តា​ខ្លះ​ៗ​របស់​​​ក្រសួង​ ​ប​.​ទ​. ​ព្រមទាំង​ការ​រីក​ចម្រើន​ជឿនលឿន​យ៉ាង​ឆាប់រហ័ស​នៃ​វិ​ស​័​យ​ប្រៃសណីយ៍​ ​ទូរគមនាគមន៍​ ​និង​ ​បច្ចេកវិទ្យា​ទូរគមនាគមន៍​និង​ព័ត៌មាន​ (​I​C​T​) ​នៅ​កម្ពុជា​ផង​ដែរ​។​
 
​          ជាទីបញ្ចប់​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ជូនពរ​ ​និង​ផ្តែផ្តាំ​អោយ​ប្អូន​ៗ​ចេះ​ថែរក្សា​សុខភាព​ ​ព្រមទាំង​ខិតខំ​ប្រឹងប្រែង​ប្រមូល​យកចំណេះ​ដឹង​ ​ពី​ការសិក្សា​ដើម្បី​កសាង​សមត្ថភាព​របស់​ខ្លួន​យកមក​បម្រើ​ជាតិ​មាតុភូមិ​ ​ស្របតាម​ជំនាញ​ ​និង​សក្តានុពល​រៀងៗខ្លួន​៕​

Related Post