• ខ្មែរ
  • EN

​​ឯកឧត្តម​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​ដឹកនាំ​ប្រតិភូ​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​ចូលរួម​កិច្ចប្រជុំ​ទ្វេភាគី​ ​និង​ផ្លាស់ប្តូរ​បទពិសោធន៍​ជាមួយ​ក្រសួង​ព័ត៌មាន​ ​និង​គមនាគមន៍​វៀតណាម​

​ទីក្រុង​ហាណូយ​៖​ ​តប​តាម​ការ​អញ្ជើញ​របស់​​​ក្រសួង​ព័ត៌មាន​ ​និង​គមនាគមន៍​វៀតណាម​ ​គណៈប្រតិភូ​កម្ពុជា​ដឹកនាំ​ដោយ​ ​ឯកឧត្តម​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​អម​ដោយ​ម​ន្រ្តី​ជំនាញ​ពាក់ព័ន្ធ​ ​បាន​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​ ​និង​ផ្លាស់ប្តូរ​បទពិសោធន៍​ជាមួយ​ក្រសួង​ព័ត៌មាន​ ​និង​គមនាគមន៍​វៀតណាម​ ​និង​វិ​ស័យ​ឯកជន​ ​ចាប់ពី​ថ្ងៃ​ទី​២​២​ ​ដល់​ថ្ងៃ​ទី​២​៣​ ​ខែ​មករា​ ​ឆ្នាំ​២​០​១​៩​។​ 

​គោលបំណង​នៃ​កិច្ចប្រជុំ​នេះ​គឺ​ដើម្បី​ស្វែងយល់​ឱ្យ​កាន់តែ​ស៊ី​ជម្រៅ​ទៅលើ​សកម្មភាព​ជាក់ស្តែង​ ​ព្រមទាំង​ធ្វើការ​ជជែក​ពិភាក្សា​ផ្លាស់ប្តូរ​បទពិសោធន៍​ ​និង​ការ​អនុវត្ត​ល្អ​ៗ​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​លើ​វិ​ស័យ​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ (c​y​be​r​security​), ​រដ្ឋាភិបាល​អេឡិ​ក​ត្រូនិ​ក​ (​e​-​government​) ​ហត្ថលេខា​ឌី​ជី​ថល​ (​Digital​ ​Signature​) ​និង​ការ​វិវត្ត​នៃ​វិ​ស័យ​ឯកជន​របស់​វៀតណាម​ផង​ដែរ​។​ 

​ក្នុង​ឱកាស​នោះ​ផង​ដែរ​ ​គណៈប្រតិភូ​កម្ពុជា​ក៏បាន​ធ្វើ​ទ​ស្សនៈ​កិច្ចសិក្សា​ទៅកាន់​មជ្ឈមណ្ឌល​ជាតិ​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​វៀតណាម​ (​Vietnam​ ​National​ C​y​be​r ​Security​ ​Center​), ​មជ្ឈមណ្ឌល​ទិន្នន័យ​ (​Data​ ​Center​) ​របស់​ក្រុមហ៊ុន​ ​V​N​P​T​, ​ក្រុមហ៊ុន​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ BK​A​V​, ​ក្រុមហ៊ុន​ ​V​N​P​T​-​Technology​ ​និង​ក្រុមហ៊ុន​ ​F​P​T​ ​Soft​ware​៕​


 

Related Post