• ខ្មែរ
  • EN

​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​ដឹកនាំ​ប្រតិភូ​ក្រសួង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទូរគមនាគមន៍​ និង​ព័ត៌មាន​វិទ្យា​អា​ស៊ាន​លើក​ទី​១​៨ ​នៅ​សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី​

​រាជធានីភ្នំពេញ៖ ព្រឹក​ថ្ងៃអង្គារ​ ​១​២​រោច​ ​ខែ​កត្តិក​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​០​៤​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​១​៨​ ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ​ឯកឧត្ដម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​ ​បាន​ដឹកនាំ​ប្រតិភូ​ក្រសួង​ ​ប​.​ទ​.​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទូរគមនាគមន៍​ ​និង​ព័ត៌មាន​វិទ្យា​អា​ស៊ាន​លើក​ទី​១​៨​ (18​t​h​ ​T​E​L​M​IN​) ​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ ​ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​០​៥​ ​ដល់​ថ្ងៃ​ទី​០​៦​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​១​៨​ ​នៅ​ទីក្រុង​U​bud​ ​ខេត្ត​បាលី​ ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។​ 

ឯកឧត្តម ត្រាំ​ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទូរគមនាគមន៍​ ​និង​ព័ត៌មាន​វិទ្យា​អា​ស៊ាន​លើក​ទី​១​៨​នេះ​ ​នឹង​រៀបចំ​ប្រព្រឹត្តទៅ​ក្រោម​ប្រធាន​បទ​ “​ការ​តម្រង់​ឆ្ពោះទៅ​អនាគត​នៃ​ប្រព័ន្ធ​អេកូ​ឌី​ជី​ថល​សម្រាប់​វិបុលភាព​នៃ​សហគមន៍​អា​ស៊ាន​ – ​Aim​in​g​ ​t​h​e​ ​Future​ o​f​ ​Digital​ ​E​co​system​ ​for​ ​t​h​e​ ​A​SEA​N ​Prosperity​” ​ដែល​ជា​វេទិកា​សម្រាប់​ធ្វើការ​ពិភាក្សាគ្នា​ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក​ ​ប្រទេស​ជា​ដៃគូ​ ​និង​ស្ថាប័ន​អន្តរជាតិ​ដទៃទៀត​ ​ក្នុង​ការ​តាមដាន​ការងារ​ ​រៀបចំផែនការ​សកម្មភាព​ ​និង​កិច្ច​សហការ​គ្នា​លើ​គោល​នយោបាយ​ ​បទដ្ឋាន​គតិយុត្ត​ ​និង​ការ​អនុវត្ត​គម្រោង​នានា​ក្នុង​ក្របខ័ណ្ឌ​ជាតិ​ ​និង​តំបន់​ ​ដើម្បី​ដឹកនាំ​សហគមន៍​អា​ស៊ាន​ទៅជា​សហគមន៍​មួយ​នៃ​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​តាម​ចក្ខុវិស័យ​នៃ​ផែនការ​មេ​វិ​ស​័​យ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​អា​ស៊ាន​ ​ឆ្នាំ​២​០​២​០​ (​AIM​2020)​៕​

Related Post