• ខ្មែរ
  • EN

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការងាររដ្ឋាភិបាលអេឡិកត្រូនិក

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ០៨រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការងាររដ្ឋាភិបាលអេឡិកត្រូនិក នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលកិច្ចប្រជុំនេះមានខ្លឹមសារសំខាន់ៗដូចតទៅ៖
១.  ត្រួតពិនិត្យអំពីខ្លឹមសារនៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ត្រូវអនុវត្ត ជាពិសេសលើចំនុច “ការជំរុញ និងការបង្កើតមូលដ្ឋានគតិយុត្តគាំទ្រដល់ការអភិវឌ្ឍវិស័យឌីជីថលដោយរួមទាំងការជំរុញការអនុវត្តយុទ្ធសាស្ត្ររដ្ឋាភិបាលឌីជីថល និងសន្តិសុខព័ត៌មាន”។
២.  ត្រួតពិនិត្យ និងពិភាក្សាលើខ្លឹមសារនៃពង្រាងផែនការយុទ្ធសាស្រ្តរដ្ឋាភិបាលអេឡិកត្រូនិកកម្ពុជាឆ្នាំ២០២៣ រួមមានការកំណត់ទស្សនៈ ការកំណត់យុទ្ធសាស្រ្តសរសរស្តម្ភ ការកំណត់គោលដៅសូចនាករ ការកំណត់ក្របខណ្ឌរដ្ឋាភិបាលអេឡិកត្រូនិកក្នុងយន្តការបង្កើតម្តងប្រើប្រាស់បានគ្រប់កន្លែង។
៣.  ពិភាក្សាអំពីការបង្កើតបទដ្ឋានគតិយុត្តិគាំទ្រការអភិវឌ្ឍរដ្ឋាភិបាលអេឡិកត្រូនិករួមមាន ការកសាងសមត្ថភាពលើការរៀបចំបទដ្ឋានសហគ្រាសរដ្ឋាភិបាល (Government Enterprise Architecture) និងការសិក្សារៀបចំគោលនយោបាយ
រដ្ឋាភិបាលអេឡិកត្រូនិកឱ្យបានឆាប់។
៤.  ពិភាក្សាអំពីយន្តការដឹកនាំ គ្រប់គ្រង អភិវឌ្ឍ និងដាក់ដំណើរការរដ្ឋាភិបាលអេឡិកត្រូនិកឱ្យបានជោគជ័យ និងមានលក្ខណៈចិរភាព ជាពិសេសយន្តការបង្កើតគណៈគម្មាធិការដឹកនាំ គ្រប់គ្រងថ្នាក់ជាតិ និងយន្តការជំរុញការអភិវឌ្ឍឧស្សាហកម្ម    បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន តាមរយៈការអភិវឌ្ឍរដ្ឋាភិបាលអេឡិកត្រូនិក។

ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍


 

Related Post