• ខ្មែរ
  • EN

ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាបន្តអំពីលទ្ធភាពក្នុងការវិនិយោគកសាងបណ្ដាញខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រពីព្រះរាជាណាចក្រកម្ពុជាទៅកាន់ប្រទេសចិន

រាជធានីភ្នំពេញ៖ រសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ដើម្បីបន្តពិភាក្សាអំពីលទ្ធភាពក្នុងការវិនិយោគកសាងបណ្ដាញខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ពីព្រះរាជាណាចក្រកម្ពុជាទៅកាន់ប្រទេសចិន។ ក្នុងកិច្ចប្រជុំនេះក៏មានការធ្វើបទបង្ហាញដោយក្រុមហ៊ុន Huawei ស្ដីពីរបាយការណ៍លើការសិក្សាលទ្ធភាពវិនិយោគបណ្ដាញខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ពីព្រះរាជាណាចក្រកម្ពុជាទៅកាន់ប្រទេសចិន នេះផងដែរ៕

ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
 


 

Related Post