• ខ្មែរ
  • EN

ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ អនុញ្ញាតឱ្យក្រុមជំនាញការនៃការិយាល័យ​ធនាគារ​ពិភព​លោក​ចូល​ជួប​ស​ម្ដែង​ការ​គួរសម​ និង​ជួប​ពិភាក្សា​ការងារ​ទាក់ទង​វិស័យ ​ICT​ និង​ទូរគមនាគមន៍​ នៅកម្ពុជា​

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួង ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យក្រុមជំនាញការនៃការិយាល័យធនាគារពិភពលោកប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារទាក់ទងនឹងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) និងទូរគមនាគមន៍ រួមជាមួយផែនការយុទ្ធសាស្រ្តក្នុងការជម្រុញសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។

ក្រុមជំនាញការនឹងបន្តជួបពិភាក្សាការងារជាមួយក្រុមមន្រ្តីបច្ចេកទេសក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមហ៊ុនឯកជនបន្តទៀត រហូតដល់ថ្ងៃ២២ ខែតុលា ឆ្នាំ២០១៨៕

ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍


 

Related Post