• ខ្មែរ
  • EN

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានអញ្ជើញពិភាក្សាការងារ និងទទួលទានអាហារថ្ងៃត្រង់ ជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ASEAN BUSINESS COUNCIL, INC. )

រាជធានីភ្នំពេញ៖ រសៀលថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញពិភាក្សាការងារ និងទទួលទានអាហារថ្ងៃត្រង់ ជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ASEAN BUSINESS COUNCIL, INC.) នៅសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់ភ្នំពេញ។ កិច្ចពិភាក្សានេះផ្តោតសំខាន់ទៅលើការបន្តកិច្ចសន្ទនារវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ដើម្បីជំរុញទំនាក់ទំនងអាជីវកម្មរវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជាអោយកាន់តែរឹងមាំ៕


 

Related Post