• ខ្មែរ
  • EN

ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក ដឹកនាំគណប្រតិភូ​ក្រសួង​ទៅចូលរួម​ “កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​បច្ចេក​វិទ្យាគមនាគមន៍ ​និង​ព័ត៌មាន ​ឆ្នាំ២០១៨”​ នៅ​សាធារណ​រដ្ឋ​កូរ៉េ​

រាជធានីភ្នំពេញ៖ រាត្រីថ្ងៃពុធ ៣កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ តបតាមការអញ្ជើញរបស់ ឯកឧត្ដម You Young Min រដ្ឋមន្ត្រី ក្រសួងវិទ្យាសាស្ត្រ និង បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃសាធារណរដ្ឋកូរ៉េ ដើម្បីចូលរួម “កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឆ្នាំ២០១៨” (ICT Ministerial Meeting 2018) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ៕


 

Related Post